ក្នុង​ខែ សីហា ឆ្នាំ ២០១៧ ក្រុម​ការងារ​ប្រតិបត្តិ​របស់​សូរ៉ាមីតស៊ឹ (Soramitsu) បាន​ជួបជុំ​គ្នា​លើ​ភ្នំ​មួយ​ក្បែរ​អៃហ្សឹ (Aizu) ខេត្ត​ហ្វូគូស៊ីម៉ា (Fukushima) នៃ​ប្រទេស​ជប៉ុន​។  ពេល​មួយនោះ ពួកយើងបាន​សំរេច​ចិត្ត​ចាប់ផ្តើម​ព្យាយាម​ក្នុង​ការអនុវត្ត ហាយផឺឡិដ៍ជឺ អ៊ីរូហា (Hyperledger Iroha)​ ដើម្បី​បង្កើត​ប្រព័ន្ធ​សេដ្ឋកិច្ច​បែប​វិមជ្ឈការ​។ ហាយផឺឡិដ៍ជឺ អ៊ីរូហា (Hyperledger Iroha) គឺ​ជា​បច្ចេកវិទ្យា​ជឿនលឿន​មួយ​នៃ​ប្លក់ឆេន (Blockchain) ដែល​បាន​បង្កើត​និង​អភិវឌ្ឍន៍​ឡើង​ដោយ​ក្រុម​ការងារ​យើង​ផ្ទាល់​។ ក្នុង​កាល​សម័យ​និយម​នៃ​ប្រព័ន្ធ​នេះ យើង​ឃើញ​ថា មាន​គម្រោង​និង​គំនិត​ថ្មីៗ​ជាច្រើន​បាន​លេច​រូបរាង​សឹងតែ​រាល់ថ្ងៃ ប៉ុន្តែ​គំរូ​សេដ្ឋកិច្ច​នៃ​គម្រោង​ភាគច្រើន​គឺ​ពិតជា​មិន​អាច​ទទួល​យក​បាន ដូច្នេះ​ពួកយើង​ឃើញកាន់តែ​ច្បាស់​ថា​វា​ពិតជា​ចាំបាច់​ណាស់​ក្នុង​ការបង្កើត​ប្រព័ន្ធ​សេដ្ឋកិច្ច​បែប​វិមជ្ឈការ​ដែល​សាកសម​មួយ​។

ពួកយើង​ពិតជា​នឹក​ស្មាន​មិន​ដល់​ថា​ការចាប់ផ្តើម​មួយ​នេះ​បាន​ចំណាយ​ពេល​ជាង​២​ឆ្នាំ ទាំង​ឆ្លង​ទ្វីប​ដើម្បី​រួបរួម​គ្នា​ពុះពារ​ភាពលំបាក​នៃ​បច្ចេកវិទ្យា​និង​ដំណើរការ​វិស្វកម្ម​របស់​គម្រោង​មួយ​នេះ​។ ទីបំផុត ពួកយើង​បាន​បង្កើត​ក្រុមហ៊ុន​មួយ​នៅ​ប្រទេស​ស្វីសដើម្បី​ត្រួតពិនិត្យ​លើ​គម្រោង​នេះ​និង​ធ្វើការ​ជាមួយ​និយតករ ដើម្បី​ទទួល​បាន​ការយល់ព្រម​ក្នុង​ការបង្កើត សូរ៉ា (Sora) ៖ សេដ្ឋកិច្ចវិមជ្ឈការស្វយ័តដំបូងគេរបស់ពិភពលោក

ក្នុងឆ្នាំ ២០០៨ លោក សាតូស្ស៊ី ណាកាម៉ូតូ (Satoshi Nakamoto) បាន​បង្កើត​ប៊ីតខញ (Bitcoin) ដែល​ជា​រូបិយប័ណ្ណ​ដំបូងគេ​បង្អស់​របស់​ពិភពលោក​ដែល​អាច​ធ្វើប្រតិបត្តិការ​ដោយ​គ្មាន​អាជ្ញាធរ​កណ្ដាល​ឡើយ​គឺ​មាន​ន័យ​ថា​នរណា​ម្នាក់​ក៏​អាច​ចូលរួម​ថែរក្សា​បញ្ជី​ចំណូល​ចំណាយ​ក្នុង​បណ្ដាញ​ប៊ីតខញ (Bitcoin) នេះ​បាន​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​ជាងគេនោះ​គឺ​ប៊ីតខញ (Bitcoin) មាន​ភាព​ខ្វះខាត​លើ​គោល​នយោបាយ​រូបិយវត្ថុ ​ជាក់ស្តែង​គឺ​ការរចនា​នៃ​ប្រព័ន្ធ​នេះ ដូច​ដែល​លោក ណាកាម៉ូតូ (Nakamoto) បាន​សរសេរ​ថា​៖ "ធនាគារ​កណ្ដាល​មិន​ត្រូវ​បញ្ចុះ​តម្លៃ​រូបិយប័ណ្ណ​ឡើយ​ដើម្បី​ទំនុកចិត្ត​របស់​អ្នកប្រើប្រាស់ ប៉ុន្តែ​ប្រវត្តិ​នៃ​រូបិយប័ណ្ណ​គឺ​ពោរពេញ​ទៅ​ដោយ​ការរំលោភ​លើ​ការទុកចិត្ត​មួយ​នេះ​" ។ លោក ណាកាម៉ូតូ (Nakamoto) បាន​បង្កើត​គំរូ​អតិផរណា​ថយ​ចុះ​ជាលំដាប់​រយៈពេល​ខ្លី ដើម្បី​កែសម្រួល​គោល​នយោបាយ​រូបិយវត្ថុ​មួយ​នេះ ដោយ​ការផ្ដល់​ប៊ីតខញ (Bitcoin) ជា​រង្វាន់​ក្នុង​ការជីក​ប្លក់ ​(Mining Block) ដែល​មាន​ចំនួន​កំណត់ ២១ លាន ប៊ីតខញ (Bitcoin)។ ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​អាច​ជៀសវាង​គ្រោះថ្នាក់​នៃ​ការធ្លាក់ចុះ​នៃ​តម្លៃ​រូបិយប័ណ្ណ ដោយ​មាន​ការកំណត់​លើ​ចំនួន​ទឹកប្រាក់​បង្កើត​សរុប ប៉ុន្តែ​វា​ក៏​បាន​ដាក់​កម្រិត​លើ​ការអនុវត្ត​ទ្រឹស្តី​នៃ ប៊ីតខញ (Bitcoin) ជា​រូបិយប័ណ្ណ​ផង​ដែរ ព្រោះ​ក្នុង​រយៈពេល​វែង ​វា​នឹង​ប្រឈមមុខ​នឹង​អត្រា​អប្បផរណា​ខ្ពស់​ដោយ​ឯកឯង (​ដោយសារការបាត់បង់​ឬខូចខាតប៊ីតខញ (Bitcoins)​) ដែល​ធ្វើ​ឱ្យ​ប៊ីតខញ (Bitcoin) អាច​ជួប​ប្រទះ​នឹង​ឱនភាព​ក្នុង​កំណើន​សេដ្ឋកិច្ច​របស់​ប្រព័ន្ធ​នេះ​។

យើងឃើញ​កាន់តែ​ច្បាស់​ថា ប្រព័ន្ធ​សេដ្ឋកិច្ច​បែប​វិមជ្ឈការ​គួរតែ​មាន​សមត្ថភាព​បត់បែន​ដោយ​ស្វ័យប្រវត្តិ​ទៅ​តាម​ការផ្លាស់ប្តូរ​នៃ​សេដ្ឋកិច្ច​ពិភពលោក​។ ដូច្នេះ វា​ពិត​ជា​ចាំបាច់​ណាស់​ក្នុង​ការបង្កើត​គោល​នយោបាយ​រូបិយវត្ថុ​ដែល​សម​ហេតុផល​មួយ ដើម្បី​គ្រប់គ្រង​លើ​ការបង្កើត​ការទិញដូរ​ថ្មី​ក្នុងប្រព័ន្ធ​សេដ្ឋកិច្ច​ដែល​ប្រកប​ដោយ​និរន្តរភាព​ដែល​មិនមែន​គ្រាន់តែ​ជា​រូបិយប័ណ្ណ​ទូទាត់​នោះ​ឡើយ​។ ដំណោះស្រាយ​បែប​វិមជ្ឈការ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ទប់ស្កាត់​គ្រោះថ្នាក់​ដែល​ទាក់ទង​ទៅ​នឹង​ការបង្កើត​តម្លៃ​ក្រោម​ការគ្រប់គ្រង​បែប​មជ្ឈការ​។ សូរ៉ា (Sora) បាន​បង្កើត​ប្រព័ន្ធ​សេដ្ឋកិច្ច​ស្វយ័ត​បែប​វិមជ្ឈការ (DAE) ដើម្បី​បង្កើន​ប្រជាប្រិយភាព​នៃ​ការចែកចាយ​ថូខឹន (Token) ​បង្កើត​ថ្មី​។ សូរ៉ា ឌីអេអ៊ី (Sora DAE) គឺ​ជា​ប្រព័ន្ធ​សេដ្ឋកិច្ច​អភិវឌ្ឍដោយប្រើបច្ចេកវិទ្យា​ប្លក់ឆេន (Blockchain) ដែល​ប្រើប្រាស់​វិធីសាស្រ្ត​ថូខឹន (Token) មាន​ន័យ​ថា​ ថូខឹន (Token) បង្កើត​ថ្មី​នឹង​ត្រូវ​បាន​ចែកចាយ​តាម​ប្រព័ន្ធ​បោះឆ្នោត​ទៅ​ឲ្យ​គម្រោង​ទំនិញ​និង​សេវាកម្ម​ថ្មី​នានា​ដែល​បាន​ស្នើសុំ​។

The Sora Decentralized Autonomous Economy.

គោលដៅ​សំខាន់​របស់ សូរ៉ា ឌីអេអ៊ី (Sora DAE) គឺ​ធ្វើការ​លើក​តម្កើន​លើ​ផលិតកម្ម​នៃ​ទំនិញ​និង​សេវាកម្ម​ថ្មី​នានា​ដោយ​ប្រើប្រាស់ ស្ស័រ (XOR) ដែល​ជា​ថូខឹន (Token) របស់សូរ៉ា ឌីអេអ៊ី (Sora DAE)​។ យើង​បាន​បង្កើត​កម្មវិធី​ទូរស័ព្ទ​មួយ​ដែល​មាន​ឈ្មោះ​ថា​សូរ៉ា (Sora) (កូដបើកចំហ (Open Source)) ដើម្បី​ជ្រើសរើស​ទំនិញ​និង​សេវាកម្ម​ណាមួយ​ដែល​សាកសម​នឹង​ទទួលថូខឹន ស្ស័រ (XOR)។ កម្មវិធី​នេះ​អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់​មើល​និង​បោះឆ្នោត​លើ​គម្រោង​ដែល​បាន​ដាក់ស្នើថូខឹន ស្ស័រ (XOR)។ សន្លឹកឆ្នោត​មួយ​សន្លឹក​របស់​អ្នក​មាន​តម្លៃ​ស្មើ​នឹង ​១​ SDR ​នៃស្ស័រ (XOR) ប្រសិន​បើ​ការបោះឆ្នោត​ទទួល​បាន​ជោគជ័យ​។ ស្ស័រ (XOR) ទាំងនេះ​នឹងត្រូវប្រគល់​ទៅ​ឱ្យ​ម្ចាស់​គម្រោង​ដើម្បី​បង្កើន​ផលិតកម្ម​នៃ​សេដ្ឋកិច្ច​សូរ៉ា (Sora)​។

ដំណាក់កាល​ដំបូង​របស់​ប្រព័ន្ធ​នេះ​ត្រូវ​បាន​បញ្ចប់​ក្រោយ​រយៈពេល​ជាង​២​ឆ្នាំ​។ ពេលវេលា​បន្ទាប់​គឺ​ជា​ពេលវេលា​សម្រាប់​សហគមន៍​ធ្វើ​ការចូលរួម​អភិវឌ្ឍ​គំរោង​នេះ​។ ប្រភេទ​សេដ្ឋកិច្ច​បែប​វិមជ្ឈការ​ត្រូវ​បាន​បង្កើត​ដោយ​ការសំរេចចិត្ត​របស់​អ្នកប្រើប្រាស់​។​សូម​ធ្វើ​ការជ្រើសរើស​ដោយ​ប្រុងប្រយ័ត្ន​។