ក្នុងខែ សីហា ឆ្នាំ ២០១៧ ក្រុមការងារប្រតិបត្តិរបស់សូរ៉ាមីតស៊ឹ (Soramitsu) បានជួបជុំគ្នាលើភ្នំមួយក្បែរអៃហ្សឹ (Aizu) ខេត្តហ្វូគូស៊ីម៉ា (Fukushima) នៃប្រទេសជប៉ុន។ ពេលមួយនោះ ពួកយើងបានសំរេចចិត្តចាប់ផ្តើមព្យាយាមក្នុងការអនុវត្ត ហាយផឺឡិដ៍ជឺ អ៊ីរូហា (Hyperledger Iroha) ដើម្បីបង្កើតប្រព័ន្ធសេដ្ឋកិច្ចបែបវិមជ្ឈការ។ ហាយផឺឡិដ៍ជឺ អ៊ីរូហា (Hyperledger Iroha) គឺជាបច្ចេកវិទ្យាជឿនលឿនមួយនៃប្លក់ឆេន (Blockchain) ដែលបានបង្កើតនិងអភិវឌ្ឍន៍ឡើងដោយក្រុមការងារយើងផ្ទាល់។ ក្នុងកាលសម័យនិយមនៃប្រព័ន្ធនេះ យើងឃើញថា មានគម្រោងនិងគំនិតថ្មីៗជាច្រើនបានលេចរូបរាងសឹងតែរាល់ថ្ងៃ ប៉ុន្តែគំរូសេដ្ឋកិច្ចនៃគម្រោងភាគច្រើនគឺពិតជាមិនអាចទទួលយកបាន ដូច្នេះពួកយើងឃើញកាន់តែច្បាស់ថាវាពិតជាចាំបាច់ណាស់ក្នុងការបង្កើតប្រព័ន្ធសេដ្ឋកិច្ចបែបវិមជ្ឈការដែលសាកសមមួយ។
ពួកយើងពិតជានឹកស្មានមិនដល់ថាការចាប់ផ្តើមមួយនេះបានចំណាយពេលជាង២ឆ្នាំ ទាំងឆ្លងទ្វីបដើម្បីរួបរួមគ្នាពុះពារភាពលំបាកនៃបច្ចេកវិទ្យានិងដំណើរការវិស្វកម្មរបស់គម្រោងមួយនេះ។ ទីបំផុត ពួកយើងបានបង្កើតក្រុមហ៊ុនមួយនៅប្រទេសស្វីសដើម្បីត្រួតពិនិត្យលើគម្រោងនេះនិងធ្វើការជាមួយនិយតករ ដើម្បីទទួលបានការយល់ព្រមក្នុងការបង្កើត សូរ៉ា (Sora) ៖ សេដ្ឋកិច្ចវិមជ្ឈការស្វយ័តដំបូងគេរបស់ពិភពលោក ។
ក្នុងឆ្នាំ ២០០៨ លោក សាតូស្ស៊ី ណាកាម៉ូតូ (Satoshi Nakamoto) បានបង្កើតប៊ីតខញ (Bitcoin) ដែលជារូបិយប័ណ្ណដំបូងគេបង្អស់របស់ពិភពលោកដែលអាចធ្វើប្រតិបត្តិការដោយគ្មានអាជ្ញាធរកណ្ដាលឡើយគឺមានន័យថានរណាម្នាក់ក៏អាចចូលរួមថែរក្សាបញ្ជីចំណូលចំណាយក្នុងបណ្ដាញប៊ីតខញ (Bitcoin) នេះបានដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ជាងគេនោះគឺប៊ីតខញ (Bitcoin) មានភាពខ្វះខាតលើគោលនយោបាយរូបិយវត្ថុ ជាក់ស្តែងគឺការរចនានៃប្រព័ន្ធនេះ ដូចដែលលោក ណាកាម៉ូតូ (Nakamoto) បានសរសេរថា៖ "ធនាគារកណ្ដាលមិនត្រូវបញ្ចុះតម្លៃរូបិយប័ណ្ណឡើយដើម្បីទំនុកចិត្តរបស់អ្នកប្រើប្រាស់ ប៉ុន្តែប្រវត្តិនៃរូបិយប័ណ្ណគឺពោរពេញទៅដោយការរំលោភលើការទុកចិត្តមួយនេះ" ។ លោក ណាកាម៉ូតូ (Nakamoto) បានបង្កើតគំរូអតិផរណាថយចុះជាលំដាប់រយៈពេលខ្លី ដើម្បីកែសម្រួលគោលនយោបាយរូបិយវត្ថុមួយនេះ ដោយការផ្ដល់ប៊ីតខញ (Bitcoin) ជារង្វាន់ក្នុងការជីកប្លក់ (Mining Block) ដែលមានចំនួនកំណត់ ២១ លាន ប៊ីតខញ (Bitcoin)។ ប្រព័ន្ធប្រតិបត្តិការនេះអាចជៀសវាងគ្រោះថ្នាក់នៃការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណ ដោយមានការកំណត់លើចំនួនទឹកប្រាក់បង្កើតសរុប ប៉ុន្តែវាក៏បានដាក់កម្រិតលើការអនុវត្តទ្រឹស្តីនៃ ប៊ីតខញ (Bitcoin) ជារូបិយប័ណ្ណផងដែរ ព្រោះក្នុងរយៈពេលវែង វានឹងប្រឈមមុខនឹងអត្រាអប្បផរណាខ្ពស់ដោយឯកឯង (ដោយសារការបាត់បង់ឬខូចខាតប៊ីតខញ (Bitcoins)) ដែលធ្វើឱ្យប៊ីតខញ (Bitcoin) អាចជួបប្រទះនឹងឱនភាពក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រព័ន្ធនេះ។
យើងឃើញកាន់តែច្បាស់ថា ប្រព័ន្ធសេដ្ឋកិច្ចបែបវិមជ្ឈការគួរតែមានសមត្ថភាពបត់បែនដោយស្វ័យប្រវត្តិទៅតាមការផ្លាស់ប្តូរនៃសេដ្ឋកិច្ចពិភពលោក។ ដូច្នេះ វាពិតជាចាំបាច់ណាស់ក្នុងការបង្កើតគោលនយោបាយរូបិយវត្ថុដែលសមហេតុផលមួយ ដើម្បីគ្រប់គ្រងលើការបង្កើតការទិញដូរថ្មីក្នុងប្រព័ន្ធសេដ្ឋកិច្ចដែលប្រកបដោយនិរន្តរភាពដែលមិនមែនគ្រាន់តែជារូបិយប័ណ្ណទូទាត់នោះឡើយ។ ដំណោះស្រាយបែបវិមជ្ឈការបានបង្កើតឡើងក្នុងគោលបំណងទប់ស្កាត់គ្រោះថ្នាក់ដែលទាក់ទងទៅនឹងការបង្កើតតម្លៃក្រោមការគ្រប់គ្រងបែបមជ្ឈការ។ សូរ៉ា (Sora) បានបង្កើតប្រព័ន្ធសេដ្ឋកិច្ចស្វយ័តបែបវិមជ្ឈការ (DAE) ដើម្បីបង្កើនប្រជាប្រិយភាពនៃការចែកចាយថូខឹន (Token) បង្កើតថ្មី។ សូរ៉ា ឌីអេអ៊ី (Sora DAE) គឺជាប្រព័ន្ធសេដ្ឋកិច្ចអភិវឌ្ឍដោយប្រើបច្ចេកវិទ្យាប្លក់ឆេន (Blockchain) ដែលប្រើប្រាស់វិធីសាស្រ្តថូខឹន (Token) មានន័យថា ថូខឹន (Token) បង្កើតថ្មីនឹងត្រូវបានចែកចាយតាមប្រព័ន្ធបោះឆ្នោតទៅឲ្យគម្រោងទំនិញនិងសេវាកម្មថ្មីនានាដែលបានស្នើសុំ។
គោលដៅសំខាន់របស់ សូរ៉ា ឌីអេអ៊ី (Sora DAE) គឺធ្វើការលើកតម្កើនលើផលិតកម្មនៃទំនិញនិងសេវាកម្មថ្មីនានាដោយប្រើប្រាស់ ស្ស័រ (XOR) ដែលជាថូខឹន (Token) របស់សូរ៉ា ឌីអេអ៊ី (Sora DAE)។ យើងបានបង្កើតកម្មវិធីទូរស័ព្ទមួយដែលមានឈ្មោះថាសូរ៉ា (Sora) (កូដបើកចំហ (Open Source)) ដើម្បីជ្រើសរើសទំនិញនិងសេវាកម្មណាមួយដែលសាកសមនឹងទទួលថូខឹន ស្ស័រ (XOR)។ កម្មវិធីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលនិងបោះឆ្នោតលើគម្រោងដែលបានដាក់ស្នើថូខឹន ស្ស័រ (XOR)។ សន្លឹកឆ្នោតមួយសន្លឹករបស់អ្នកមានតម្លៃស្មើនឹង ១ SDR នៃស្ស័រ (XOR) ប្រសិនបើការបោះឆ្នោតទទួលបានជោគជ័យ។ ស្ស័រ (XOR) ទាំងនេះនឹងត្រូវប្រគល់ទៅឱ្យម្ចាស់គម្រោងដើម្បីបង្កើនផលិតកម្មនៃសេដ្ឋកិច្ចសូរ៉ា (Sora)។
ដំណាក់កាលដំបូងរបស់ប្រព័ន្ធនេះត្រូវបានបញ្ចប់ក្រោយរយៈពេលជាង២ឆ្នាំ។ ពេលវេលាបន្ទាប់គឺជាពេលវេលាសម្រាប់សហគមន៍ធ្វើការចូលរួមអភិវឌ្ឍគំរោងនេះ។ ប្រភេទសេដ្ឋកិច្ចបែបវិមជ្ឈការត្រូវបានបង្កើតដោយការសំរេចចិត្តរបស់អ្នកប្រើប្រាស់។សូមធ្វើការជ្រើសរើសដោយប្រុងប្រយ័ត្ន។